មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បញ្ចេញកម្លាំងមន្ត្រីឧទ្យានុរក្ស៤០នាក់ ជួយរុករកឧទ្ធម្ភាគចក្រដែលបាត់ដាន នៅព្រំប្រទល់ខេត្តកំកម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយផ្នែកសឹករងឆែប បង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ និងមេបញ្ជាការអាវុធហត្ថខេត្តកណ្ដាល ដឹកនាំកម្លាំងបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម អបអរខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្រមណីយដ្ឋានអង្គរ រកចំណូលបានជាង ២២លានដុល្លារ គិតត្រឹមខែឧសភាឆ្នាំ២០២៤នេះប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសចិន រួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយមិនពិបាកទេ! សមាជិក ប.ស.ស ចង់ស្នើសុំប្រាក់ចូលនិវត្តន៍ កាន់តែឯកសារ ៤ មុខនេះជាការស្រេចលោក សុខ គឹមនិតតា ផ្ញើលិខិតអបអរសាទរជូនឧកញ៉ា សុខ សំណាង ក្នុងឱកាសទទួលបានគោរមងារជា «អ្នកឧកញ៉ា» ពីអង្គព្រះមហាក្សត្រសារធាតុខុសច្បាប់ ជាង៤តោន ដែលបង្ក្រាបនាពេលកន្លងទៅត្រូវដុតបំផ្លាញចោល ខណៈសារធាតុគីមីផ្សំជាង៣តោនទៀត នឹងបន្សាបនៅពេលក្រោយករណីថ្មីទៀតហើយ! បុរសម្នាក់ ត្រូវគេចាក់សម្ល-ា./ប់នៅបន្ទប់ជួលជាន់ទី ៣ សង្កាត់អូរឫស្សី ១សរុបករណីឃា/ត-កម្មដ៏រ-ន្ធ/ត់ ២ ក្នុងខែមិថុនា មានជនរងគ្រោះស្លូតត្រង់ ៣ នាក់បានស្ល-ា../ប់ចាកចោលគ្រួសារទាំងវ័យក្មេងការត្រួតពិនិត្យជាតិស្រវឹងពេលយប់អាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាង៥០ភាគរយ!អគ្គិភ័យឆាបឆេះផ្ទះសង់ពីថ្មក្រោមឈើលើបណ្ដាលឲ្យបុរសវ័យ៥៦ឆ្នាំម្នាក់បានឆេះបា.-ត់បង់ជី.-វិតក្នុងភ្នក់ភ្លើង សល់តែផេះកាន់តំណែងបានជិត ២ ខែ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រើភាពឆ្លាតវៃធ្វើឱ្យសមាគមសិល្បករខ្មែរផ្លាស់ប្តូរយ៉ាងឆាប់រហ័សសម្រាលកូនរួច ម៉ាក សែនសូនីតា កាន់តែបាត់ស្ងាត់ពីសិល្បៈ ទៅសំងំធ្វើជាថៅកែស្រីលើមុខជំនួញធំៗវិញទម្រាំទទួលបានប្រជាប្រិយលើសិល្បៈ ខាយ ទម្លាយអាជីពដំបូងគឺលោតម៉ុងសាយ បានកម្រៃមួយថ្ងៃជាង ២ ម៉ឺនរៀលទូច ស៊ុននិច ពោលទាំងរំភើប ក្រោយឃើញ ល្អហួស ផេនខេក និង មាណព ធ្វើរឿងមួយដូចខ្លួនកាលពីនៅច្រៀងបាននៅពីក្រោយភាពជោគជ័យ! ស្នេហារបស់ព្រឹទ្ធិចារ្យ គង់ ណៃ និងលោកយាយឆ្លុះបញ្ចាំងពីសេចក្តីស្រលាញ់ពិតលើលោកកី មិនគិតពីឋានៈឬយសសក្តិ

ទូច ស៊ុននិច ពោលទាំងរំភើប ក្រោយឃើញ ល្អហួស ផេនខេក និង មាណព ធ្វើរឿងមួយដូចខ្លួនកាលពីនៅច្រៀងបាន

បើរំឭកដល់តារាចម្រៀងស្រីរៀមច្បងដែលមានទឹកដមសំឡេងផ្អែមពីរោះ រណ្ដំដួងចិត្ត អាចឆក់បានបេះដូងទស្សនិកជនទាំងក្មេងចាស់ប្រុសស្រី ឱ្យសញ្ជឹងស្ដាប់នូវសូរសៀងដ៏លន្លង់លន្លោចដក់ជាប់ក្នុងក្រអៅបេះដូងមិនចង់ឃ្លាតឆ្ងាយនោះ គេជឿថាប្រិយមិត្តភាគច្រើនប្រាកដជានឹកដល់សំឡេងច្រៀងដ៏ពីរោះរបស់តារាចម្រៀង ទូច ស៊ុននិច មិនខាន។

យ៉ាងណាមិញ រឿងដែលគួរឱ្យសោកស្ដាយ ទូច ស៊ុននិច បានឃ្លាតកាយឆ្ងាយពីវិថីសិល្បៈចម្រៀងរាប់ឆ្នាំមកហើយ បន្សល់នូវតែអនុស្សាវរីយ៍ទឹកដមសំឡេងក្នុងបទចម្រៀងចាស់ៗតែប៉ុណ្ណោះ។ រៀមច្បង ទូច ស៊ុននិច មិនអាចបង្ហើរសំនៀងច្រៀងបំពេអារម្មណ៍ទស្សនិកជនដូចកាលពីមុនបាន ប៉ុន្ដែកេរ្ដិ៍ឈ្មោះរបស់តារាស្រីរូបនេះ នៅតែត្រូវបានក្មេងៗជំនាន់ក្រោយស្គាល់ និង នឹករឭកដល់ជារឿយៗ។

ស្របពេលដែលកេរ្ដិ៍ឈ្មោះរបស់តារាចម្រៀងរៀមច្បង ទូច ស៊ុននិច នៅតែត្រូវបានមហាជននឹករឭក ស្រាប់តែថ្មីៗនេះ គណនីហ្វេសប៊ុកឈ្មោះ Touch Sunnix បានបង្ហោះរូបថត ២ សន្លឹកប្រៀបធៀបគ្នា ដោយ ១ ជារូបរបស់ខ្លួន និង អ្នកនាង ខាត់ សុឃីម រីឯមួយទៀតជារូបភាពរបស់ Miss Pre Teen Junior Idol World 2024 ជូរី ល្អហួស, ផេនខេក និង លោក វ៉ាន់ ដាវីត។

រូបភាពប្រៀបធៀបនោះ រៀមច្បង ទូច ស៊ុននិច បានរៀបរាប់ថា ៖ «សំឡេងច្រៀង និង ការសម្ដែងរបស់ប្អូនៗ និង ក្មួយស្រី ល្អហួស ក្នុងបទចម្រៀង (ស្រឡាញ់មួយណា?) ពិតជាមានទេពកោសល្យល្អណាស់! រីឯការតុបតែងខ្លួន សម្លៀកបំពាក់វិញ គឺស្អាតសមសួនណាស់ ឃើញហើយធ្វើឱ្យបងនឹកគិតថាបងកំពុងតែសម្តែងនៅក្នុងបទនោះអ៊ីចឹង ព្រោះកាយវិការសម្តែងរបស់ប្អូនៗ និង ក្មួយស្រីពិតជាដូចបងៗពេលសម្តែងបទនោះណាស់។ ហើយនាងខ្ញុំ ក៏អរគុណ និង ពិតជាមានមោទកភាពជាខ្លាំង ដោយការច្រៀង ការសម្តែង និង ការស្លៀកសម្លៀកបំពាក់របស់នាងខ្ញុំ បានធ្វើឱ្យប្អូនៗ និង ក្មួយៗជំនាន់ក្រោយយកធ្វើជាគំរូ។ ស្រឡាញ់ និង នឹករឭកដល់បងប្អូនទាំងអស់គ្នា»។

គួរជម្រាបថា នេះមិនមែនជាលើកទី ១ នោះទេ ដែលប្អូនៗសិល្បករជំនាន់ក្រោយ បានយកបទចម្រៀង និង ការស្លៀកពាក់តាមរៀមច្បង ទូច ស៊ុននិច។ កន្លងមក ជូរី ល្អហួស ក៏ធ្លាប់បានស្លៀកសម្លៀកបំពាក់ និង លើកយកចម្រៀងរបស់តារាចម្រៀង ទូច ស៊ុននិច មកបកបង្ហាញដែរ៕

អត្ថបទដែលជាប់ទាក់ទង